Saturday, April 29, 2017

ប្រវត្តិសាស្ត្រពិភពលោក

ប្រវត្តិសាស្ត្រពិភពលោក
ភាពខុសគ្នារវាងមនុស្សនិងសត្វ
--------------------------------------------------------
       ប្រវត្តិសាស្ត្រពិភបលោកបានកើនឡើង
ប្រមាណជាង ៦០០០ លានឆ្នាំមុនជាមួយនិងការបង្កើតសំណេរដើម្បីកត់ត្រា
ហេតុការណ៍ប្រវត្តិសាស្ត្រ ក៏ប៉ុន្តែដំណើររឿងរបស់មនុស្សជាតិយើង បានចាប់ផ្តើម
ឡើងតាំងពីយូរយាមុនប្រវត្តិជាសំណេរនេះទៅទៀត ដែលសម័យកាលនោះ គេហៅថា សម័យកាលបុរេប្រវត្តិ។ នៅមុនពេលមានការបង្កើតអក្សរ យើងមានត្រឹមតែឯកសារដែលបុរាណវិជ្ជាប៉ុណ្ណោះដើម្បីសិក្សាស្វែងយល់ អំពើដំណើររឿងបុព្វបុរសដើមរបស់យើងដូចជា ឆ្អឹង ឧបករណ៍ប្រើប្រាស់ ឬក៏រូបគំនូរជាដើម ដែលគេអាចរកឃើញតាមរយៈកំណែរបុរាណវិជ្ជា។ តាមរយៈឯកសារបុរាណវិជ្ជាអស់ទាំងនេះ គេអាចរកឃើញថាតាមការពិតទៅ សម័យកាលបុរេប្រវត្តិ មានរយៈពេលវែងជាងសំណេរនេះឆ្ងាយណាស់។ បើនិយាយពីប្រវត្តិភពផែនដីយើងទាំងមូលយើងឃើញថា ភពផែនដីបានចាប់កំណើតឡើង
ប្រមាណជាង ៤០០០លានឆ្នាំមុនមកម្លេ៉ះ​ គឺជាភពមួយក្នុងចំណោមភពទាំង៨ក្នុង
ប្រព័ន្ធព្រះអាទិត្យ ក៏ប៉ុន្តែភពផែនដីគឺជាភពដែលស្ថិតនៅទីតាំងដ៏ពិសេសមួយ គឺមិនស្ថិតនៅជិតព្រះអាទិត្យពេក ដែលនាំឲ្យមានកម្តៅខ្លាំងជ្រុលដែលមិនអាចរស់នៅបាន ហើយក៏មិននៅឆ្ងាយពីព្រះអាទិត្យពេក ដែលនាំឲ្យមានអាកាសធាតុត្រជាក់ខ្លាំង
ក៏ប៉ុន្តែភពផែនដីស្ថិតនៅក្នុងចម្ងាយដ៏សមស្រប
មួយប្រកបដោយអំណោចផលដល់ការរីកចំរើនលូតលាស់
ដល់ជីវចម្រុះដែលក្នុងនោះ រួមទាំងជីវិតមនុស្សជាតិផងដែរ។ តាមរយៈការសិក្សាទៅលើតម្រុយបុរាណវិជ្ជា គេរកឃើញថាមនុស្សដើមដំបូងឡើយ បានចាប់ផ្តើមមានវត្តមាន នៅលើភពផែនដី នៅក្នុងតំបន់ អាហ្វ្រិចប៉ែកខាងកើត ក្បែរតំបន់ដើមបូពា៌បច្ចុប្បន្ន។ ក៏ប៉ុន្តែសំណួរសួរថា តើមនុស្សចាប់ផ្តើបមានវត្តមាននៅល ភពផែនដីជាដំបូងពីពេលណា? ចម្លើយអាចមានខុសៗគ្នា ដែលខ្លះថារហូតដល់ទៅរាប់លានឆ្នាំមុន
 ខ្លះថា ២០ មឺុនឆ្នាំមុន ឬក៏ខ្លះទៀត ៥០០០០ ឆ្នាំមុន អាស្រ័យទៅតាមទ្រឹស្តីខុសៗគ្នា។
ទោះជាយ៉ាងណា អ្នកសិក្សាស្រាវជ្រាវផ្នែកបុរាណវិជ្ជា និងនរវិជ្ជា បានព្រមព្រៀងគ្នាជាទូទៅថាមនុស្សដើម
ដំបូងដែលមានលក្ខណពិសេស ខុសប្លែកពីសត្វ មានវត្តមាននៅលើផែនដីកាលពីប្រមាជា៥០០០០ឆ្នាំមុន។ហើយលក្ខណពិសេសដែលបែកចែកខុសគ្នាស្រឡះរវាងមនុស្សនិងសត្វ គឺមិនមែនស្ថិតនៅត្រង់ការដើរជើងពីរ ការចេះយកវត្ថុមកប្រើប្រាស់ជាឧបករណ៍
ប្រើប្រាស់ ឬក៏ការមានមនោសញ្ចេតនានោះទេ
លក្ខណពិសេសរបស់មនុស្សគឺភាសា។សត្វ! ថ្វីត្បិតតែមានសំឡេងមានសម្រែកខុសៗគ្នា ដែលអាចឲ្យពួកគេយល់គ្នាបានខ្លះៗ ក៏ប៉ុន្តែវាមិនមែនភាសាដែលមានលក្ខណៈជឿនលឿនអាច
ឲ្យនិយាយគ្នាបានដូចភាសាមនុស្សជាតិនោះទេ ហើយសត្វមានការវិវដ្តជឿនលឿនយ៉ាងយឺតបំផុត។ ឆ្កែ សេះ ខ្លា ឬក៏តោចំណាស់ មានបទពិសោធន៍ច្រើនពីមេរៀននៅក្នុងជីវិត ក៏ប៉ុន្តែនៅពេលដែលសត្វទាំងនោះស្លាប់ទៅ បទពិសោធន៍ទាំងនេះ និងត្រូវបាត់បង់ទៅជាមួយទាំងអស់ ដោយសារតែគ្មានភាសាអាចនិយាយពន្យល់ និងផ្ទេរបទពិសោធន៍នេះបាន ហើយសត្វជំនាន់ថ្មី និងត្រូវចាប់ផ្តើមរៀនពីជីវិតថ្មីពីចំណុចសូន្យទាំងអស់សុទ្ធសាធ។ មនុស្សវិញផ្ទុយពីនេះ ដោយសារតែមានភាសា ដែលអាចនិយាយរៀបរាប់រឿងប្រាប់គ្នាបាន មនុស្សចាស់ដែលមានបទពិសោធន៍ក្នុងជីវិត ក៏អាចរៀបរាប់បទពិសោធន៍របស់ខ្លួន
ទៅឲ្យក្មេងៗជំនាន់ក្រោយអាចរឿនសូត្រពីបទពិសោធទាំងនេះបាន។ ផ្អែកលើមេរៀននិងបទពិសោធន៍ដែលទទួលបាន
ពីមនុស្សជំនាន់ចាស់មុនៗ ក្មេងជំនាន់ក្រោយអាច សិក្សានិងស្វែងយល់ និងរកឃើញបទពិសោធន៍កាន់តែថ្មីៗ និងជឿនលឿនជាងមនុស្សជំនាន់មុន រួចហើយផ្ទេរបទពិសោធន៍ទាំងអស់នេះទៅឲ្យក្មេងៗជំនាន់ក្រោយៗបន្តទៀត។ដូច្នេះភាសា ការប្រាស្រ័យទាក់ទង ការចែកចាយនិងផ្ទេរបទពិសោធន៍ ទំនាក់ទំនងគ្រូនិងសិស្ស វាគឺជាលក្ខណពិសេសរបស់មនុស្ស ដែលគេមិនឃើញមាននៅក្នុងចំណោម
ពពួកសត្វ ដោយសារតែភាសានេះហើយ ដែលជួយឲ្យមនុស្សមានការវិវដ្តជឿនលឿនជាងសត្វ។ ការវិវដ្តរបស់សត្វគឺជាការវិវដ្តតាមបែប ធម្មជាតិសុទ្ធសាធ ចំណែកឯការវិវដ្តរបស់មនុស្ស គឺជាការវិវដ្តតាមបែប វប្បធម៌ ពោលគឺការវិវដ្តតាមបែប ចំណេះដឹង បទពិសោធន៍ វិទ្យាសាស្ត្រ សិល្បៈ និងបច្ចេកវិជ្ជាជាដើម។

ដកស្រង់ចេញពី rfi
___________________________________
សូមទោសផង បើមានខុសកន្លែងណាសូមជួយរិះគន់កែលម្អ
ខ្ញុំផង។

0 comments:

Post a Comment