ពាក្យសន្យានរណាក៏អាចនិយាយបានដែរ តែទង្វើដែល
បញ្ជាក់ពីការសន្យាមនុស្សគ្មានម្ចាស់ការលើខ្លួនឯងមិន
អាចធ្វើបានឡើយ។ សន្យាមួយមុខមិនអាចបញ្ជាក់ពីចិត្ត
ស្មោះថាស្រឡាញ់ពិតបាននោះទេ មានភាពជាម្ចាស់ការ
លើខ្លួនឯង មានទំនួលខុសត្រូវខ្ពស់ចំពោះសច្ចៈភាព មាន
ការតាំងចិត្តបានខ្ពស់ ចេះគោរពពាក្យសម្តីខ្លួនឯង ប្រកាន់
ជំហរឲ្យមាំថាមិនបោះបង់គ្នាចោល ហ៊ានយកជីវិតមក
ការពារចំពោះសច្ចៈភាពខ្លួនឯងទើបជាការស្រឡាញ់ស្មោះ
ពាក្យថាស្រឡាញ់វាមិនអស់ថ្មទេ គ្រាន់តែនិយាយដាក់គ្នា
រាល់ថ្ងៃនោះ។ ហេតុអ្វីបានជាមនុស្សស្រឡាញ់គ្នាបានតែ
មុនដំបូង ចុងក្រោយបែរជាមិនសូវត្រូវធាតុគ្នា? ពិតណាស់
ស្គាល់គ្នាដំបូងអ្វីៗក៏ល្អដែរ តែចុងក្រោយ..... ពិព្រោះ
អ្នកមិនចេះថែរក្សាទឹកឃ្មុំឲ្យនៅសុទ្ធរហូត ពេលអ្នកនិយាយ
អ្នកមិនដែរប្រកាន់យកពាក្យពិតទេពាក្យពិតមានតែក្នុងមាត់
តែអ្នកមិនដែលនិយាយពាក្យពិតដែលចេញពីក្នុងចិត្តអ្នកទេ
តើអ្នកមានធ្លាប់គិតទេថា អ្នកកំពុងតែឃោឃៅចំពោះ
មនុស្សដែលស្រឡាញ់អ្នកស្មោះនោះ? បើឈប់បានឈប់ទៅ បើសិនជាគ្មានភាពជាម្ចាស់ការលើ
ខ្លួនឯងទេ សូមអ្នកកុំបង្កើតក្តីសង្ឃឹមឲ្យគេអី តើអ្នកដឹងទេ
ថាគេអាចស្លាប់បានដោយសារការសន្យាខ្យល់របស់អ្នក?
ដូច្នេះសូមអ្នកដែលស្រឡាញ់គ្នាហើយតែមិនប្រាកដចិត្ត
ថាបានគ្នាទេបញ្ចប់គ្នាត្រឹមនឹងទៅ កុំឲ្យមានការឈឺចាប់
កាន់តែច្រើន។មួយទៀតស្រឡាញ់គ្នាស្ទើស្លាប់ស្ទើរស់
តែចុងក្រោយបែកគ្នាដោយអ្នកមានគុណបង្ខំឲ្យរៀបការជា
មួយអ្នកផ្សេងតាមបង្គាប់អ្នកមានគុណផ្សំផ្គំទៅវិញ។តើអ្នកមានគិតទេថាបើអ្នកធ្វើបែបហ្នឹង អ្នកកំពុងតែសម្លាប់ឧត្តគតិ សម្លាប់ភាពជាម្ចាស់ការលើខ្លួនឯង សម្លាប់ឆន្ទៈនឹងសច្ចៈ
ភាពចំពោះខ្លួនឯង ក្បត់មនុស្សដែលខ្លួនស្រឡាញ់ ក្បត់
មេឃដី ក្បត់ធម្មជាតិ ជាពិសេសក្បត់ខ្លួនឯង។ តើអ្នកមាន
គិតទេថា បើអ្នកធ្វើដូច្នោះមែន អ្នកកំពុងតែធ្វើអំពើដ៏សាហាវ
ព្រៃផ្សៃចំពោះមនុស្សដែលអ្នកស្រឡាញ់ហើយ។
អ្នកមានគុណមិនមែនថាយើងមិនស្តាប់បង្គាប់គាត់ទេ
តែរឿងបញ្ហាគូរស្រករ យើងជាអ្នកកំណត់ ជ្រើសរើសដោយ
ខ្លួនឯង មិនអាចឲ្យគាត់ជ្រើសរើសបាននោះទេ បើយើងធ្វើ
តាមគាត់ថ្ងៃណាមួយយើងឈ្លោះគ្នាជាមួយកូនប្រសារដែល
គាត់រើសឲ្យ តើយើងបន្ទោសអ្នកណា ប្រាកដណាស់យើងគឺ
បន្ទោសថាបើកុំពពុកម៉ែឲ្យខ្ញុំយកគាត់កុំអីខ្ញុំមិនវេទនាចឹងទេ
យើងមិនចង់បន្ទោសគាត់ទេសុខចឹងក្បត់មនុស្សដែលខ្លួន
ស្រឡាញ់ហើយធ្វើតាមគាត់ តែចុះក្រោយយើងគង់តែន្ទោស
គាត់ដដែលហ្នឹង ចឹងយើងរើសដោយខ្លួនយើងទៅមិន
មិនពិបាកបន្ទោសគាត់ផង។ គាត់ចង់ឲ្យយើងមាន
សុភមង្គល តែគាត់គ្រាន់តែចង់ទេ គាត់មិនអាចបង្កើត
សុភមង្គលឲ្យប្តីប្រពន្ធអ្នកបានទេ អ្នកជាអ្នកបង្កើតសុភមង្គល
នឹងព្រេងវាសនាអនាគតអ្នកដោយខ្លួនអ្នក គ្មាននរណា
បង្កើតសុភមង្គលនឹងព្រេងវេសនាឲ្យអ្នកបានឡើយក្រៅ
ពីខ្លួនអ្នក។ ស្នេហាបើអ្នកបង្កើតវាបានហើយគឺអ្នកជួបនៅ
បញ្ហារពីរនោះគឺ ប្រពៃណី នឹង មនោសញ្ចេតនា
បើអ្នកធ្វើតាមប្រពៃណី អ្នកធ្វើខុសមនោសញ្ចេតនា
បើអ្នកធ្វើតាមមនោសញ្ចេតនា អ្នកធ្វើខុសប្រពៃណី
ដូច្នេះទាំងពីនេះសូមអ្នកជ្រើសរើសដោយខ្លួនឯង។
(បើសិនជាខ្ញុំវិញខ្ញុំសុខចិត្តក្បត់ប្រពៃណី នំមិនធំជាងនាឡិ
ហើយខ្ញុំសុខចិត្តធ្វើតាមមនោសញ្ចេតនា ព្រោះខ្ញុំគិត
ថាមានតែធ្វើតាមមនោសញ្ចេតនាទេ ដែលអាចធ្វើឲ្យខ្ញុំ
រស់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់បានមួយជីវិត នេះ
គ្រាន់តែជាការយល់ឃើញរបស់ខ្ញុំទេ អ្នកទាំងអស់គ្នា
រើសមួយណាក៏តាមចិត្តចុះ)។
បើស្រឡាញ់គ្នាពិត អ្នកត្រូវធ្វើមុនដំបូងនោះ
គឺ .ចេះយល់ចិត្តគ្នាទៅវិញទៅមក
.អភ័យទោសឲ្យគ្នាទៅវិញទៅមក
.បើស្រឡាញ់គ្នាពិតកុំគិតរឿងខែឆ្នាំខុសគ្នា ព្រោះខែឆ្នាំគ្រាន់តែជានាមសម្រាប់ចំណាំទេ វាមិនអាចនាំយកសុភមង្គលឲ្យអ្នកបានទេ អ្នកជាអ្នកបង្កើត
សុភមង្គលដោយខ្លួនអ្នកទាំង ពុំមែនខែឆ្នាំជាអ្នកបង្កើតទេ
.មានភាពជាម្ចាស់ការលើខ្លួនឯង
.បង្កើតសច្ចៈភាពចំពោះខ្លួនឯងនឹងមនុស្សជុំវិញខ្លួន
.មានទំនួលខុសត្រូវខ្ពស់ចំពោះខ្លួនឯង
.មិនក្បត់ឆន្ទៈនឹងឧត្តមគតិខ្លួនឯង
.តាំងចិត្តធ្វើជាម្ចាស់លើព្រហ្មលិខិតនឹងព្រេងវាសនា
កុំឲ្យព្រេងវាសនានឹងព្រហ្មលិខិតធ្វើជាម្ចាស់លើខ្លួនអ្នក
ឡើយ បើវាទាំងពីនេះគ្រប់គ្រង់អ្នកហើយត្រៀមខ្លួនឈឺ
ចាប់ឲ្យហើយទៅ។
.ទាំងពីរនាក់ស្បថចំពោះព្រះ ស្បថចំពោះទេវតា ស្បថចំពោះធម្មជាតិ ស្បថចំពោះខ្លួនជាពិសេសថាទោះបី
មានឧបសគ្គប៉ុនណាក៏មិនបោះបង់គ្នាចោល។
មានច្រើនទៀតតែប៉ុណ្ណេះក៏ល្អដែរ បើអ្នកធ្វើប៉ុណ្ណេះបាន
អ្នកនឹងមានមោទនភាពចំពោះខ្លួនឯង អ្នកផងទាំងឡាយ
ទុកចិត្តអ្នក នឹងផ្តល់តម្លៃឲ្យអ្នក ហើយអ្នកត្រៀមខ្លួនរស់នៅ
ជាមួយគ្នាឲ្យហើយទៅ។ បើក(រូបរាងស្អាតបានតែមួយ
រយៈប៉ុណ្ណោះ តែបើអត្តចរិតល្អ ចិត្តល្អ គនិតល្អ
នឹងមានភាពស្មោះត្រង់គឺស្អាតរហូត) ការរើសអើងមិនមែន
ជាសុភមង្គលនោះទេ ការរើសអើសមិនមែនជាសេចក្តីសុខ
របស់ពិភពលោកទេ ការរើសអើងគឺជាអំពើខុស
ដ៏ធ្ងន់ធ្ងរចំពោះធម្មជាតិជីវិត។ បើអ្នកយល់នៅអ្វី
ដែលហៅថាកម្មផល អ្វីដែលហៅថាធម្មជាតិជិវិតនោះ
សេចក្តីទុក្ខមានតិចណាស់ចំពោះអ្នក។ បើអ្នកយល់
ច្បាស់នៅពាក្យថាស្នេហា ប្រហែលជាអ្នកមិនបន្ទោស
ព្រេងវាសនានឹងព្រហ្មលិខិតទេ។
អ្វីដែលហៅថាស្នេហា? តើស្នេហាជាអ្វី? ពិចារណាដោយ
ខ្លួនឯង។
"""""""""""""""""""""""""""""""""""""""
បើមានខុសអក្ខរាសូម មេត្តាជួយកែផង
0 comments:
Post a Comment